• Breaking News

    Ads

    Thursday, January 5, 2017

    វិធីសង្គ្រោះបឋម សម្រាប់ការរលាកស្រាល

    វិធីសង្គ្រោះបឋម សម្រាប់ការរលាកស្រាល

    ប្រសិនបើកូនៗរបស់លោកអ្នក ជួបប្រទះនូវគ្រោះថ្នាក់រលាកដោយសារ៖
    ១. កម្តៅ (ភ្លើង, ទឹកក្តៅ, ឬកម្តៅផ្សេងៗ...)
    ២. សារធាតុគីមី (អាស៊ីត, បាស, ទឹកក្បុង...)
    ៣. វិទ្យុសកម្ម (កម្តៅព្រះអាទិត្យ...)

    លោកអ្នកអាចជួយពួកគាត់បាន តាមរយៈ៖

    - ការបន្ថយកម្តៅ ដោយចាក់ទឹក ឬត្រាំកន្លែងរលាកជាមួយនឹងទឹកធម្មតារយៈពេល ១០នាទី (ចំពោះការរលាកដោយកម្តៅ) និង ២០នាទី (ចំពោះរលាកដោយសារធាតុគីមី)។
    - រុំកន្លែងរលាកឲ្យជិត ជាមួយស្បៃ ឬថង់ប្លាស្ទិកស្អាត

    * បញ្ជាក់៖ នេះគ្រាន់តែជាការសង្គ្រោះបឋមតែប៉ុណ្ណោះ ប៉ុន្តែប្រសិនបើកន្លែងរលាកមានអាការៈធ្ងន់ធ្ងរ ដូចជា រលាកមានទំហំធំ និង រលាកចាប់ពីទ្រូងដល់ក្បាល លោកអ្នកត្រូវបញ្ជូនកូនៗមកកាន់មន្ទីរពេទ្យជាបន្ទាន់ បន្ទាប់ពីចាក់ទឹកបន្ថយកម្តៅរួចមក៕ 
    #ចំណេះដឹងពីការសង្គ្រោះបឋម #ការរលាកកម្រិតស្រាល
    ប្រភព​ : Angkor Hospital for Children


    No comments:

    Post a Comment

    Fashion

    Beauty

    Travel