• Breaking News

    Ads

    Monday, January 23, 2017

    ជំងឺស្ទះសរសៃឈាមបេះដូង! (Heart attack)

    ១) អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
    - គឺជាការខូច ឬស្លោកសាច់ដុំបេះដូងស្រួចស្រាវបណ្តាលមកពីសរសៃឈាមដែលទៅចិញ្ចឹមបេះដូង (Coronary artery)។
    - ជាជំងឺដែលមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត, ត្រូវការការព្យាបាលពិសេស និងបន្ទាន់ (Absolute medical emergency) ដើម្បីកាត់បន្ថយអាត្រាមរណភាព។
    ២) មូលហេតុ៖
    ភាគច្រើន (លើសពី៩០%) បណ្តាលមកពីការកកជាតិខ្លាញ់តាមសរសៃឈាមបេះដូង (Atherosclerosis)។
    ៣) ក្រុមមនុស្សដែលប្រឈមមុខ៖
    - វ័យចំណាស់ (ប្រុស >៤៥ឆ្នាំ, ស្រី >៥៥ឆ្នាំ)
    - លើសទម្ងន់
    - មានជំងឺលើសឈាម
    - មានជំងឺលើសជាតិស្ករ/ទឹកនោមផ្អែម
    - មានជំងឺលើសជាតិខ្លាញ់ (High cholesterol)
    - ពិសារបារី
    - ពិសារស្រាច្រើន
    - ប្រវត្តិក្រុមគ្រួសារមានជំងឺស្ទះសរសៃឈាមបេះដូង។
    ៤) រោគសញ្ញា៖
    - ឈឺទ្រូងផ្នែកខាងមុខខ្លាំងរយៈពេលយូរ (លើសពី៣០នាទី) ហើយអាចសាយភាយទៅ ក, ដើមដៃ, ស្មា, ឬថ្គាម
    - សញ្ញារួមផ្សំៈ
    • បែកញើស
    • ឡេះឡះ
    • ថប់ដង្ហើម ឬហត់។
    ៥) ផលវិបាក៖
    - វិបត្តិ ចង្វាក់បេះដូងធ្ងន់ធ្ងរ (Arrhythmia)
    - ខ្សោយបេះដូង ( Heart failure)
    - ចុះសម្ពាធឈាមធ្ងន់ធ្ងរ (Shock)
    - គាំងបេះដូង -ស្លាប់ (Sudden death)
    ៦) រោគវិនិច្ឆ័យ៖
    - ការវាស់ចង្វាក់បេះដូង (EKG)
    - ការពិនិត្យឈាម អង់ស៊ីមបេះដូង (Troponin)
    - អេកូបេះដូង (Heart ultrasound)
    - ការថតឆ្លុះសរសៃឈាមបេះដូង (Angiography)
    ៧) ការព្យាបាល៖
    - ការឆ្លុះសរសៃឈាម និង ពង្រីកដោយរ៉ឺស័រ ជាជម្រើសដ៏ល្អ និងបច្ចេកវិទ្យាទំនើបចុងក្រោយគេបង្អស់ ចំពោះការព្យាបាល ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ (Angioplasty with stent)។
    - ការព្យាបាលដោយថ្នាំឲ្យបានទៀងទាត់តាមវេជ្ជបញ្ជាត្រឹមត្រូវ។
    ៨) វិធីការពារ៖
    - ហាត់ប្រាណឲ្យបានទៀងទាត់ ៣០នាទីក្នុង១ថ្ងៃ, ៥ថ្ងៃក្នុង១សប្តាហ៍- ឈប់ពិសារបារី
    - កាត់បន្ថយគ្រឿងស្រវឹងឲ្យបានច្រើនបំផុត
    - ជៀសវាងអាហារប្រៃហួសប្រមាណ
    - កាត់បន្ថយអាហារសំបូរជាតិខ្លាញ់, សាច់
    - កាត់បន្ថយស្ថានភាពតានតឹងអារម្មណ៍ (Stress)
    - គ្រប់គ្រងសម្ពាធឈាមឲ្យបានល្អប្រសិនបើលើសឈាម
    - គ្រប់គ្រងជាតិស្ករឲ្យបានត្រឹមត្រូវប្រសិនបើលើសជាតិស្ករ ទៅតាមបទបញ្ជារបស់គ្រូពេទ្យ
    - រក្សាទម្ងន់ឲ្យបានសមស្រប កុំឲ្យលើសទម្ងន់
    - ជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសឲ្យបានទៀងទាត់។

    ដូច្នេះប្រសិនបើបងប្អូនប្រជាពលរដ្ឋមានអាការៈ និងរោគសញ្ញាដូចបានជម្រាបជូនខាងលើ សូមអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យជំនាញឯកទេសបេះដូងនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរករោគវិនិច្ឆ័យ និងការព្យាបាលជំងឺនេះឲ្យបានទាន់ពេលវេលា ដោយបច្ចេកវិទ្យាទំនើប ប្រកបដោយប្រសិទ្ធភាពខ្ពស់។
    "ក្រុមគ្រូពេទ្យជំនាញឯកទេសបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែតរង់ចាំស្វាគមន៍ រាល់ការពិគ្រោះយោបល់ និងផ្តល់ជូននូវការព្យាបាលគ្រប់ករណីជំងឺបេះដូង និងសរសៃឈាម"

    ប្រភព : Calmette Hospital  page 

    No comments:

    Post a Comment

    Fashion

    Beauty

    Travel